ព័ត៌មានជាតិ

សាំយ៉ុងបុកគោយន្តគូប៊ូតា ស្លាប់បុរសម្នាក់!

កំពង់ស្ពឺៈ កាលពីថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៤០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨៤-៨៥ ត្រង់ចំណុចភូមិទី១(ដីអំបិល) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មានរថយន្ត១គ្រឿង ម៉ាក សាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2AD 6960 អ្នកបើកបរឈ្មោះ ជីម វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានបុកគោយន្តដឹកឈើមួយគ្រឿង ម៉ាក គូប៊ូតា( KUBOTA)ពណ៌ក្រហម អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលបើកបរទិសស្របគ្នា បណ្តាលឲ្យអ្នកជិះក្នុងរថយន្តឈ្មោះ ឃន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែង) ចំពោះអ្នកបើកបរគោយន្ត ពេលបុករួចបានរត់គេចខ្លួនបាត់។

សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់