ផ្ទះ ព័ត៌មានជាតិ គ្រូបង្រៀនភាស...

គ្រូបង្រៀនភាសាអង់គ្លេសម្នាក់លួចទូរស័ព្ទសិស្សសាលាហើយ អង្គុយផឹកកាហ្វេរក្បែរកន្លែងហ្នឹងទៀតមានអីជាប់ខ្នោះដដែល

0

កណ្តាល: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចនៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០ ម៉ោង១និង៣០នាទី នៅចំណុច ក្នុងហាងកាហ្វេអាម៉ាហ្សូន ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់ឈ្មោះ គន្ធ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យ ០១នាក់
ឈ្មោះ ភីម សុវណ្ណធឿន ភេទប្រុសអាយុ៣៨ឆ្នាំ សញ្ជាតិ អាមេរិក មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់ (ចល័ត) ក្នុងក្រុងតាខ្មៅ (ឃាត់ខ្លួន )។
វត្ថុតាងចាប់យក៖
ទូរសព្ទ័មួយគ្រឿង iPhone 7plus ពណ៌ខ្មៅ ។

នៅវេលាម៉ោងនិងនៅទីកន្លែងកើតហេតុដូចខាងលើ ជនរងគ្រោះបានចូលផឹកកាហ្វេ ដោយទូរសព្ទ័របស់
ខ្លួនអស់ថ្ម ក៏ទុកនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអីរួចចូលទៅបន្ទប់ទឹក នៅខណ:ដែល ជនរងគ្រោះចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យ ដែលបានអង្គុយក្បែរ គ្នាបានបន្លំលួច លូកយកទូរស័ព្ទ រួចគេចខ្លួនបាត់ទៅ។ ដោយមានការសង្ស័យជនរងគ្រោះ បានសុំបើក កាមេរ៉ាសុវត្ថិភាព ពីម្ចាស់ហាងកាហ្វេ ដើម្បីពិនិត្យ ឆែកមើលឃើញជនសង្ស័យ អង្គុយក្បែរ ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍តាខ្មៅហើយបានបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យរួចបានឃើញជនសង្ស័យ កំពុងអង្គុយផឹកកាហ្វេនៅហាងកាហ្វេនៅក្រោយសាលាសុវណ្ណភូមិ ក៏បានហៅសួរ និងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុង ហោប៉ៅខោជនសង្ស័យ បន្ទាប់មក ឃាត់បញ្ជូនមកប៉ុស្តិ៍តាខ្មៅដើម្បីចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លនពិតជាបានលួចទូរស័ព្ទ ជនរងគ្រោះប្រាកដមែន៕

 

មតិយោបល់