ព័ត៌មានជាតិ

WHO៖ ជំងឺ Ebola បាន​ស្លាប់​មនុស្ស​ជាង ១​ពាន់​នាក់​

​ជំងឺ Ebola បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១.០១៣​នាក់ ខណៈ​ដែល​១.៨៤៨​នាក់​ផ្សេង​ទៀត ស្ថិត​ក្នុង​ការសង្ស័យថា កំពុង​ផ្ទុកមេរោគ Ebola​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​អង្គការសុខ​ភា​ពពិភពលោក (WHO)​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ មាន ៥២​នាក់ បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន ដោយ​ភាគច្រើន​ជា​អ្នក​រស់នៅ​ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​អាហ្វ្រិក​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺ Ebola បាន​ផ្ទុះ​ឡើង​ជា​លើកដំបូង កាលពី​ខែ​មីនា​កន្លង​ទៅ នៅក្នុង​ប្រទេស​ហ្គី​ណេ ហើយ​បច្ចុប្បន្ន​បាន​រាលដាល ដល់​ប្រទេស​មួយចំនួន​ទៀត ដូចជា លី​បេរី​យ៉ា​, សេ​រ៉ា​ឡេ​អូន និង​ប្រទេស​នី​ហ្សេ​រី​យ៉ា​៕

ebola

មតិយោបល់