ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ក្រោយជាន់ហ្រ្វាំងមិនទាន់ បណ្ដាលឲ្យបុកសត្វគោរត់ឆ្លងផ្លូវ

ស្វាយរៀង: នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីល្ងាច ស្ថិតតាមបណ្ដោយផ្លូវលេខ៣១៤ឌី ភូមិត្រពាំងរុន ឃុំព្រះន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍សត្វគោរត់បុកម៉ូតូ ។

ជនរងគ្រោះឈ្មោះ ជៀម វណ្ណា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃត្រុំ ឃុំញ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ធ្វើដំណើរពីជើងទៅត្បូង បើកបរជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-0862 លុះមកដល់ចំណុចកើតហេតុ មានសត្វគោរត់ឆ្លងផ្លូវជាន់ហ្រ្វាំងមិនទាន់ បណ្ដាលឲ្យដួលមនុស្ស និងគោរងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

មូលហេតុ៖ បើកបរក្នុងល្បឿនលឿន ៕

មតិយោបល់