ផ្ទះ ព័ត៌មានជាតិ Update​៖ ក្មេ...

Update​៖ ក្មេងស្រីសិស្សពូកែ នៅសាលាវត្តភ្នំថ្នាក់ទី៧ ចង.កសម្លាប់ខ្លួន ក្នុងផ្ទះជាន់ទី២

0

ភ្នំពេញ: ក្មេងស្រីអាយុ១៣ ឆ្នាំរៀនថ្នាក់ទី៧ នៅសាលាវិទ្យល័យភ្នំ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះ បង្កឲ្យផ្អើលឆោទ្បោ ដល់គ្រួសារ និងអ្នកភូមិ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវឌើហែម ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីអ្នកជិតខាងរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ឈ្មោះស្រី ជូ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរជាសិស្សសាលានៅវិទ្យល័យវត្តភ្នំ រៀនថ្នាក់ទី៧ ស្នាក់នៅចំណុចកើតហេតុ ជាសិស្សរៀនពូកែម្នាក់ ក្នុងថ្នាក់។ នៅវេលាម៉ោងប្រហែលជា ៤និង៣០នាទីរសៀល គេឃើញជនរងគ្រោះ ទៅទិញបបរយកទៅឲ្យយាយុំ រហូតដល់ម៉ោងប្រហែលជា ៦ល្ងាចបងប្រុសជនរងគ្រោះ បានឡើងទៅដំបូលផ្ទះ ដើម្បីហាល់ខោអាវស្រាប់តែប្រទះឃើញជនរងគ្រោះ ចង.កសម្លាប់ខ្លួនក៏ស្រែកឲ្យអ្នកជិតខាងជួយ។

មូលហេតុ៖ ខឹងម្តាយខ្លួនស្តីបន្ទោស។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកយកទៅធ្វើបុណ្យនៅឯផ្ទះទៅតាមប្រពៃណី៕

មតិយោបល់