ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់សម្...

បុរសម្នាក់សម្រេចចិត្ដចងកសម្លាប់ខ្លួន នៅលើដើមស្វាយ

0

កណ្ដាល: នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ បុរសម្នាក់សង្ស័យមានជំងឺផ្លូវចិត្ដ បានសម្រេចចិត្ដចងក.បញ្ចប់ជីវិតខ្លួនឯង នៅលើដើមស្វាយគួរឲ្យសង្វែគ បង្កការភ្ញក់ផ្អើល ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ជួប ឆន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានលំនៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

ដំណើររឿង៖ កន្លងមកជនរងគ្រោះ ធ្លាប់មានវិបត្តិផ្លូវចិត្តពីរឿងជំពាក់លុយគេច្រើន និងពាក់ពន្ធ័រឿងដីធ្លី ។ លុះដល់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក ប្រពន្ធជនរងគ្រោះបានភ្ញាក់ពីដេកស្លៀកពាក់ទៅធ្វើការរោងចក្របាត់ទៅ ដោយប្តីនៅដេកក្នុងរោងបន្តទៀត ។ បន្ទាប់មកមានក្មេងស្រីម្នាក់ឈ្មោះ រដ្ឋា អាយុ ១៣ឆ្នាំ នៅផ្ទះជាប់របងគ្នា បានរត់លេងហើយបានប្រទះ ឃើញជនរងគ្រោះស្លាប់ដោយចងក. ជាប់និងដើមស្វាយ ក្នុងដីឡូតិ៍ក្បែរផ្ទះរបស់ជនរងគ្រោះ ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ្រៃលាស់ដើម្បីធ្វើការពិនិត្យ ។

ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះបានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយកម្លាំងជំនាញស្រុក ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ និងពេទ្យឃុំ ទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការចងក.ធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ។

បន្ទាប់ពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់