ព័ត៌មានជាតិ

សាហាវណាស់! នារីម្នាក់ត្រូវសង្សាររបស់ខ្លួន កាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកកៀនស្វាយ

កណ្តាលៈ​ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣៥នាទី ស្ថិតក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានករណីហិង្សាបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ អ៊ន ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសដាច់ម្រាមនាងដៃខាងស្តាំចំនួន១ ដាច់កដៃស្តាំដាច់ដល់ឆ្អឹង នឹងកន្លែងស្មាបោះដៃផុតមួយកន្លែងទៀត)។

ជនសង្ស័យ០២នាក់៖
១.ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិត មានទីលំនៅភូមិ ព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។
២.ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ (គ្មាន)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ កំពុងដេកក្នុងផ្ទះរបស់ខ្លួន តែម្នាក់ឯងដាក់គន្លឹះទ្វារពីក្នុង ស្រាប់តែដល់វេលាម៉ោងកើតហេតុ ជនសង្ស័យជាសង្សារធ្លាប់រស់នៅជាមួយគ្នាពីមុនមក គោះទ្វារបន្ទប់ឲ្យបើក ប៉ុន្តែនារីរងគ្រោះមិនព្រមបើក រំពេចនោះជនសង្ស័យគំរាមសម្លាប់ និងយកកាំបិតកាប់ទ្វារ ភ័យខ្លាចពេកនាងក៏បើកទ្វាររត់ចេញមកក្រៅ ត្រូវជនសង្ស័យបីដាក់លើម៉ូតូ លុះនាងរើខ្លាំងពេក ជនបង្កខឹងឈប់ម៉ូតូ ទាញកាប់កាំបិតកាប់ជាច្រើន បណ្ដាលឲ្យរងរបួសធ្ងន់ រួចយកកាំបិតជិះម៉ូតូរត់គេចបាត់។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ ចុះដល់ទីតាំង ជួយសង្គ្រោះបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្ទន្ទាទោស រួចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់