ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋខ្ទេចគ្មានសល់ ខណៈម្ចាស់មិននៅ ទៅធ្វើការនៅប្រទេសថៃ

បាត់ដំបង: កាលពីវេលាម៉ោង ១២ និង៣៥នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង អស់ទាំងស្រុង។

ផ្ទះដែលត្រូវភ្លើងឆេះនោះ មានទំហំ ៥x៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ដែលមានម្ចាស់ផ្ទះឈ្មោះ ហឿន ហៀង ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅចំណុចកើតហេតុ។

ដំណើររឿង៖ នៅមុនកើតហេតុ ម្ចាស់មិននៅនោះទេ បានចាក់សោផ្ទះទុកចោល ហើយនាំគ្នាទៅរកស៊ីនៅប្រទេសថៃ។ លុះក្រោយមក ស្រាប់តែមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរាលដាលឆេះដល់ផ្ទះខាងលើ អស់ទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ នៅទីតាំងកើតហេតុ តែដោយសារតែភ្លើងឆេះខ្លាំងពេក ទើបមិនអាចគ្រប់គ្រងស្ថានការណ៍បាន បណ្ដាលឲ្យឆេះខ្ទេចតែម្ដង៕

មតិយោបល់