ព័ត៌មានជាតិ

Update៖ ជនសង្ស័យ ០៩នាក់ ត្រូវឃាត់ខ្លួនពីបទជួញដូរ សម្រួលឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ០១ និង ៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេ AJR ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេវីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការដ្ឋាន ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ សម្រួលឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ ។

លោកវរសេនីយ៍ទោ អ៊ុ សាខន បានឲ្យដឹងថា៖ ក្រោយទទួលបានព័ត៌មានស្តីពីករណី ជួញដូរ សម្រួលឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត និងដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ មេបញ្ចាការ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបដល់ទីតាំងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់៖

១-ឈ្មោះ ស៊ី ណាក់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងផ្សាររុងក្លឿ ប្រទេសថៃ
២-ឈ្មោះ ស៊ី សំណាង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៣-ឈ្មោះ រស់ ភារុណ (ហៅ កុម្មង់ដូ) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៤-ឈ្មោះ ខាត់ សុខា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៥-ឈ្មោះ សាំង ហេងចិន្តា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៦-ឈ្មោះ សេង គីមសៀ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៧-ឈ្មោះ ណាង ពិសិដ្ឋ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្រុងប៉ោយប៉ែត
៨-ឈ្មោះ ហេង ឡៃហួរ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៩-ឈ្មោះ មាស ច័ន្ទរិទ្ធ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក បច្ចុប្បន្នរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនអ៊ិចស្តាស៊ី(គ្រាប់) ចំនួន ៣០៨គ្រាប់ ស្មើ ១២៦,៤ក្រាម -គ្រឿងញៀនអ៊ិចស្តាស៊ីទឹក ចំនួន ១៣ដប ស្មើ ៣០៤,៩ក្រាម
-គ្រឿងញៀន កេតាមីន(ម្សៅ) ចំនួន ៩៩ថង់កិប ស្មើ ១០២,៣ក្រាម -គ្រឿងញៀនកាតាមីនទឹក ចំនួន ១៥១ដប ស្មើ ១.៤៨០ក្រាម -គ្រឿងញៀនហ្វាយហ្វាយ ចំនួន ២២គ្រាប់ ស្មើ ៧,៨ក្រាម
-អាវុធខ្លីម៉ាក sig sauer ពណ៌ ខ្មៅ ចំនួន ០១ដើម បង់ ០១ គ្រាប់ ៦៣គ្រាប់ -រថយន្តម៉ាក Toyota Tundra ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៧ ០១គ្រឿង
-ម៉ូតូ ចំនួន ០៤គ្រឿង
-ទូរស័ព្ទដៃ ចំនួន ១២គ្រឿង
-អាយផេត ចំនួន ០១គ្រឿង
-ប្រាក់រៀល ចំនួន ៧១.៦០០រៀល
-ប្រាក់ដុល្លា ចំនួន ១០៨ដុល្លា
-ប្រាក់ថៃ ចំនួន ៤៣.៤៦០បាត
-ប្រាក់កាណាដា ចំនួន ១០ដុល្លាកាណាដា
-ប្រាក់កូរ៉េ ចំនួន ១.០០០វ៉ុន
-ប្រាក់ជប៉ុន ចំនួន ១.០០០យ៉េន
-ចិញ្វៀនលោហធាតុពណ៌លឿង ចំនួន ០៣វង់
-ខ្សែកលោហធាតុពណ៌ស ចំនួន ០១ខ្សែ
-នាឡិកាដៃចំនួន ០២គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
-កាតធនាគារ ចំនួន ០២សន្លឹក
-ប័ណ្ណបើកបរ ចំនួន ០២សន្លឹក
-ក្បាលហាតឌីសកាមេរ៉ា ចំនួន ០២គ្រឿង ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយទទួលបានចម្លើយសារភាព និងផ្អែកលើវត្ថុតាង បច្ចុប្បន្នមន្ត្រីជំនាញ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់