កណ្ដាលៈ កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភះឆ្នាំ២០២០ វេលាម៉ោង ៧និង០៥នាទី នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យជាមុខសញ្ញា ទើបចេញពីមណ្ឌលកែប្រែម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង យកដុំថ្មគុបទ្វារកញ្ចក់ បណ្ដាលឲ្យបែកអស់មួយដុំ ត្រង់ចំណុចភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ អុល ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផាត សាវីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ មានទីលំនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងដកហូតបានមានដុំថ្ម១ដុំ ។
ដំណើររឿង៖ ជនសង្ស័យខាងលើ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយក្រុមគ្រួសារបានយកទៅដាក់មណ្ឌលកែប្រែ នៅឱកាសខ្ញុំអស់រយៈពេល ៣ខែម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ។ លុះចេញមកវិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានផឹកស្រាស្រវឹង ស្រែកឡូឡារ ហើយក៏យកដុំថ្មគុបទៅលើទ្វារកញ្ចក់ផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យបែកខូចខាតអស់មួយដុំតែម្ដង ។
ក្រោយពីកើតហេតុជនរងគ្រោះ បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដំណាក់អំពិល ដើម្បីឲ្យជួយអន្តរាគមន៍ចាត់ការតាមច្បាប់ ។
ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់