ត្បូងឃ្មុំៈ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០ និង ០០នាទី មានពលរដ្ឋឈ្មោះហេង ស៊ា ភេទប្រុស អាយុ ៥៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រទះឃើញក្បាលគ្រាប់ មិនទាន់ផ្ទុះ១គ្រាប់ ក្បែរផ្លូវចំណុចគីឡូ៧ ក្នុងចំការ របស់គាត់។
ក្រោយពីបានទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលមង់រៀវនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះទៅដល់កន្លែងហើយដាក់ស្លាក សញ្ញារាយការណ៍ជូអង្គភាព CMAC យកទៅកំទេចចោល៕

មតិយោបល់