ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញ (ក៧)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កបពីរគោលដៅផ្សេងគ្នា ៖
១-នៅចំណុចក្បែក្លោងវត្តតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
២-ចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់៖ ១-ឈ្មោះ សឹង សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ ប្រាក់ ឌីម៉ង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ និង៣-ឈ្មោះ ពៅ សាវិន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។
វត្ថុតាងចាប់យកមាន៖ -ម្សៅក្រាមសថ្លាសង្ស័យថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់ ៣១៦៥.១៩ក្រាម, -ជញ្ជីងថ្លឹងថ្នាំញៀន០២គ្រឿង -ឧបករណ៍វិចខ្ចប់ថ្នាំញៀនមួយចំនួន ។
ករណីនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
មតិយោបល់