ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿនត្រង់ផ្លូវកោង កាច់បត់មិនទាន់ធ្លាក់ផ្លូវបុកដើមកាស្យា បណ្ដាលឲ្យស្លាប់

កំពង់ឆ្នាំង: កាលពីថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចក្លោងទ្វាវត្តស្រែរបង ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកដើមកាស្យា ។

ជនរងគ្រោះឈ្មោះ វ៉ន វឿន អាយុ ២៣ឆ្នាំ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GX-9904 ធ្វើដំណើរពីលិចទៅកើត ស្រាប់តែដល់ផ្លូវកោង កាច់បត់មិនទាន់ធ្លាក់ផ្លូវហួសទៅបុកដើមកាស្យា បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយពេលកើតហេតុសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់