ត្បូងឃ្មុំៈ ទីតាំងសង្វៀនជល់មាន់ លួចលាក់មួយកន្លែង ត្រង់ចំណុចក្នុងចំការស្វាយចន ស្ថិតនៅខាងលិចភូមិឆ្លូង៣ ឃុំកំពាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរ បាលស្រុកមេមត់ បង្ក្រាបមិនឲ្យបើកលេងជាបន្តទៀត ធ្វើឲ្យអ្នកលេងរត់ចែកជើងគ្នា។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង១៤និង០០នាទី ខណៈពេលកម្លាំង ចុះ ល្បាតក្នុងភូមិសាស្ត្រ ឃុំឆ្លូង៣ ។
ក្នុងនោះកម្លាំងប្រមូលបានវត្ថុតាងមួយចំនួន សុំគោលការ ណ៍រុះរើទីតាំងបំផ្លាញចោល។
មហាជនមានចម្ងល់ថា ចុះបង្ក្រាបសង្វៀនជល់មាន់ ចាប់បានតែវត្ថុតាងមនុស្សរត់បាត់អស់ ហាក់បីដូចជា ដឹងព័ត៌មានមុន ធ្វើឲ្យតែល្អមើលប៉ុណ្ណោះ តាមប្រភពព័ត៌មានខ្លះ ថាបើកយូរហើយ ទើបអាជ្ញាមូលដ្ឋាន ចុះមកអើពើពេលនេះ៕


មតិយោបល់