ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តសឺដេសពន្លះFORD RANGER ក្រឡាប់ផ្ងារជើង

ភ្នំពេញ: កាលពីវេលាម៉ោង ២ និង ២០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ៥១កែងនឹងផ្លូវ២១៤ ស្ថិតសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1719 ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើជាផ្លូវបំបែកជា៤ ក៏មានរថយន្តមួយគ្រឿងម៉ាក សឺដេស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2M-8787 ទិសដៅពីលិចទៅកើតចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តហ្វតរ៉េនជឺពេញទំហឹងចំពាក់កណ្ដាល បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សំណាងមិនមានអ្នករបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់