ព័ត៌មានជាតិ

រថយន្ដដឹកដែកបើកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងច្រងាង

ភ្នំពេញ: រថយន្ដដឹកដែកដាក់លើសចំណុះរអិលធ្លាក់ចូលប្រឡាយ ខណ:បើកអែបក្បែរចិញ្ចើមផ្លូវ តែសំណាងមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។ ហេតុការណ៍នេះកើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក យីឌុក ពាក់ស្លាកលេខ ភ្នំពេញ 3D-4514 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្ដកុងតឺន័រ១គ្រឿងទៀតមិនចាំស្លាកលេខបើកបរបញ្ច្រាសទិសគ្នា ដោយផ្លូវមានស្ថានតូចចង្អៀត រថយន្ដយីឌុកដឹកដែកធ្ងន់បានបើកអែបចិញ្ចើមផ្លូវ ក៏ស្រត់បាក់ដីចិញ្ចើមផ្លូវធ្លាក់ចូលប្រឡាយតែម្ដង។

ចំណែកកៃកុងរថយន្ដបានដាក់មេប្រូច ដោយបន្សល់តែរយន្ដបះជើងឡើងលើត្រាំក្នុងទឹក។ ក្រោយពេលកើតហេតុខាងសមត្ថកិច្ចបានមកពិនិត្យដោយឃើញថា ពុំមានការប៉ះពាល់ដល់សម្បត្តិសារធារណ:ខាងសមត្ថកិច្ចបានឲ្យក្រុមហ៊ុនចាត់ចែងស្ទួចរថយន្ដយកទៅធ្វើដោយខ្លួនឯង៕

//youtu.be/_Ps1CPlhnmw

Untitled-1

មតិយោបល់