តួកគីៈលោកប្រធានាធិបតី Recep Tayyip Erdogan បានចោទប្រកាន់អគ្គមេបញ្ជាកំពូលសហរដ្ឋអាមេរិកថាបានឈរនៅខាងក្រុមបះបោរធ្វើរដ្ឋប្រហារប្រទេសតួកគី បន្ទាប់ពីការផ្ដល់មតិយោបល់ថា ភាពចលាចលរបស់ប្រទេសនេះ អាចបន្ទាបកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងវ៉ាស៊ីនតោន។នេះបើយោងតាមសារដព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដានេះ។
លោក Erdogan បាននិយាយក្នុងសុន្ទរកថាទាំងខឹងសម្បារមួយនៅក្នុងមជ្ឈមណ្ឌលយោធាតំបន់ Golbasi នៅខាងក្រៅទីក្រុងអង់ការ៉ា ដែលជាកន្លែងបើកការវាយប្រហារតាមផ្លូវអាកាស ម្លាប់មនុស្សរាប់សិបនាក់ ក្នុងអំឡុងពេលធ្វើរដ្ឋប្រហារបរាជ័យកាលពីថ្ងៃទី ១៥ខែកក្កដាកន្លងទៅ។
លោកបានលើកឡើងដូច្នេះថា«អ្នកបានឈរនៅខាងក្រុមពួកផ្សំគំនិតធ្វើរដ្ឋប្រហារ ជំនួសការអរគុណចំពោះរដ្ឋនេះដែលបានផ្តួលរលំពួកការប៉ុនប៉ងធ្វើរដ្ឋប្រហារទៅវិញ ។ «អ្នកបះបោធ្វើរដ្ឋប្រហារមួយនេះ គឺនៅក្នុងប្រទេសរបស់អ្នករួចទៅហើយ, អ្នកបានផ្តល់អាហារដល់គាត់រួចទៅហើយ» គាត់បាននិយាយសំដៅដល់បព្វជិតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកលោក Fethullah Gulen ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានចោទប្រកាន់ថាជាមេក្លោងនៃការធ្វើរដ្ឋប្រហារនេះ។
សូមបញ្ជាក់ថា ការដកស្រង់សម្តីរបស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកថា អគ្គមេបញ្ជាការយោធារបស់សហរដ្ឋអាមេរិកជាលោក Joseph Votel បាននិយាយថាការដេញថ្លៃធ្វើរដ្ឋប្រហារ និងនឹងការដោះដូរតំណែងឧត្តមសេនីរាប់សិបនាក់អាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការយោធាអាមេរិចជាមួយតួកគី៕
មតិយោបល់