ព័ត៌មានជាតិ

ពលរដ្ឋជួបការលំបាក១១គ្រួសារ នៅស្រុកកញ្ជៀច ទទួលបានអំណោយពីមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង

ព្រៃវែងៈ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ស្រេង ជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្តឿងរាយ ស្រុកកញ្ជៀច និងជាសហការីបានយកថវិកាមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង មកចូលបុណ្យគ្រួសារសព ដែលមានសមាជិកស្លាប់ និងជូនស្ត្រីសម្រាលបុត្រចំនួន៧ភូមិ ស្រុកកញ្ជៀច។

ពលរដ្ឋដែលទទួលបានអំណោយរួមមានភូមិ គឺភូមិបឹងអញ្ចាញសម្រាលកូន២គ្រួសារ ភូមិពានាផ្សារសម្រាលកូន១គ្រួសារ ភូមិតាណាលសំរាល1នៅភូមិដូងវាលស្លាប់2ភូមិល្ងើនសំរាល1ភូមិក្តឿងរាយសម្រាល១ និងភូមិក្រូចសមាជិកស្លាប់ម្នាក់ សម្រាលកូន២គ្រួសារ សរុប១១គ្រួសារ ស្មើរទឹកប្រាក់២២.០០០.០០រៀល។

ក្នុងឱកាសនោះដែរ លោកក៏បានចុះសំណេះសំណាលសួរសុខទុក្ខលោកតា លោកយាយ និងប្រជាពលរដ្ឋ ហើយបានជូនថវិកាអស់១៤ម៉ឺនរៀលទៀត សរុបទាំងអស់ ២៣៥.០០០.០០រៀល៕

photo_2016-07-30_14-40-05photo_2016-07-30_14-40-07photo_2016-07-30_14-40-08photo_2016-07-30_14-40-10photo_2016-07-30_14-40-12

មតិយោបល់