អាមេរិកៈ នៅក្នុងខ្សែវីអេដូមួយដែលមានរយៈពេល៤២វិនាទីត្រូវបានបង្ហោះនៅលើគេហទំព័រ យូធូបនេះ បានបង្ហាញសកម្មភាពនារីវ័យក្មេងម្នាក់មានអណ្តាតវែង អាចលិឍដល់គម្ពត្រចៀក ច្រមុះ នឹងភ្នែក។
បើតាមប្រភាពបានឲ្យដឹងថានារីវ័យក្មេងម្នាក់នេះមានឈ្មោះ Gerkary Bracho រស់នៅក្នុងទីក្រុង Ocala រដ្ឋ Florida សហរដ្ឋអាមេរិក ប៉ុន្តែគេមិនបា្រប់ថាអណ្តាតរបស់នាងមានប្រវែងប៉ុណ្ណោនោះទេ ហើយក៏មិនទាន់បានបំបែកឯតទគ្គអណ្តាតវែងជាគេរបស់ពិភពលោកនៅឡើយដែរ។
គួរបញ្ជាក់ថា កំណត់ត្រាពិភពលោកចំពោះអ្នកមានអណ្តាតវែងជាងគេគឺលោក Nick Stoeberl អាយុ ២៦ឆ្នាំ រស់នៅក្នុងរដ្ឋ California អណ្តាតរបស់គាត់មានប្រវែង ១០.៨០សង់ទីម៉ែត្រ៕



https://youtu.be/fD_vegZgRrU
មតិយោបល់