ព័ត៌មានជាតិ

ស្ត្រីម្នាក់ប្រើសារធាតុញៀនលើសកម្រិត ដឹកដៃក្មួយទៅលោតទឹកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចឃាត់ទាន់

ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្ពានព្រះមុន្នីវង្សចាស់ ស្ថិតភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានករណីស្ត្រីម្នាក់នាំក្មួយប្រុសទៅលោតទឹកសម្លាប់ខ្លួន។

ដំណើររឿង៖ នៅវេលាកើតហេតុ មានស្ត្រីម្នាក់ឈ្មោះ នេត សូម៉ាលី ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ជនអនាថា ) និងក្មួយប្រុសអាយុ១២ឆ្នាំ មានស្រុកកំណើតនៅម្តុំអ្នកលឿង ខេត្តព្រៃវែង ហើយគ្មានសាច់ញាតិនោះទេ បានគិតខ្លី ដឹកដៃក្មួយប្រុសបម្រុងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែភ្លាមៗនោះ ប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពានព្រះមុន្នីចាស់ រួមទាំងសមត្ថកិច្ចចុះធ្វើការអន្តរាគមន៍ លួងលោមទាន់ពេលវេលានាំមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។

បន្ទាប់ពីកើតហេតុ លោកនាយប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ ធ្វើលិខិតប្រគល់ឲ្យខាងសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីផ្តាច់នូវសារធាតុញៀនក្នុងខ្លួន៕

មតិយោបល់