ភ្នំពេញៈ នៅវេលាម៉ោង ១២និង២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ ស្ថិតត្រង់ចំណុចស្ដុបត្រឡោក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-8952 បើកបរដោយបុរសម្នាក់។
រថយន្តម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-3380 បើកបរដោយបុរសជាជនជាតិបរទេសម្នាក់។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូតាមបណ្ដោយផ្លូវលេខ៥៩៨ ពីជើងទៅត្បូង ខណៈមកដល់ស្ដុបកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវឆ្ពោះទៅផ្លូវលេខ៦០៨ កំពុងឆ្លងបានពាក់កណ្ដាលទៅហើយ ស្រាប់តែមានរថយន្តម៉ាកខាងលើ ធ្វើដំណើរបញ្ច្រាសទិសគ្នា មកបុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសស្រាល។
ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ហើយក៏បញ្ចប់រឿងដោយព្រមយកម៉ូតូ និងរថយន្ត ទៅជួសជុលរៀងៗខ្លួន៕
មតិយោបល់