ព័ត៌មានជាតិ

Update៖ ប្រហែសបាត់ ប្រយ័ត្នគង់! ទឹកភ្នែកជូតក្បាលជង្គង់ ដោតដុយសាកថ្ម Power Bank ទុកចោលក្នុងផ្ទះ រួចចេញទៅធ្វើការបាត់ មកវិញអគ្គិភ័យឆេះផ្ទះអស់ ៣ខ្នង

តាកែវៈ នៅវេលាម៉ោង ៦និង៣០នាទីព្រឹកទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន ៣ខ្នង រយៈពេលជិត១ម៉ោងខ្ទេចអស់ទាំងស្រុង។

មូលហេតុ៖ ម្ចាស់ផ្ទះដោតដុយសាកថ្ម Power Bank ទុកចោលនៅក្នុងផ្ទះ រួចចេញទៅធ្វើការបាត់ បណ្តាលឲ្យផ្ទុះសេខ្សែភ្លើង រួមទាំងមានផ្ទុះធុងហ្គាសចម្អិនអាហារ ក្នុងផ្ទះថែមទៀត ទើបបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះរាលដាលបែបនេះ។

សម្ភារខូចខាត៖
-ផ្ទះចំនួន ៣ខ្នង ធ្វើពីឈើប្រក់ស័ង្កសីទំហំ ៥ x៦ម៉ែត្រ -ម៉ូតូចំនួន២គ្រឿង និងសម្ភារនៅក្នុងផ្ទះមួយចំនួន។

ហេតុការណ៍នេះ រថយន្តអគ្គិភ័យសមត្ថកិច្ច បានចុះអន្តរាគមន៍ផងដែរ តែជួយមិនទាន់ ណាមួយទទួលបានដំណឹងយឺតយ៉ាវថែមទៀត។

យ៉ាងណាមិញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក៏បានធ្វើការបាញ់ពន្លត់ផងដែរ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន បើមិនដូច្នេះទេ វាអាចនឹងឆេះរាលដាលបន្តទៀត៕

មតិយោបល់