ភ្នំពេញៈ នៅវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១៧៤កែង និងផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់រថយន្តបើកបុកមនុស្សឈរចិញ្ចើមផ្លូវ។
រថយន្តបង្កម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-3389 ។
ដំណើរររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរពីកើតទៅលិច មានអ្នករួមដំណើរអស់ ៣នាក់ ស្រាប់តែមកដល់ចំណុចខាងលើ បាននារីរងគ្រោះ បណ្ដាលឲ្យរងរបួស ហើយបើករត់គេច ត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាមចាប់ រហូតត្រូវរថយន្តបុកពីក្រោយ មនុស្សរងរបួសស្រាល ទើបរថយន្ត និងអ្នកបើកបរបាន។
ក្រោយកើតហេតុសមត្ថកិច្ច បានទាក់ទងទៅជំនាញមកយករថយន្ត រួមទាំងនារីជាតៃកុងរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕




មតិយោបល់