ព័ត៌មានជាតិ

អាសូរណាស់! ពីរនាក់ប្ដីប្រពន្ធបើកម៉ូតូ បុករថយន្តខូចឈប់ចតពីក្រោយ បណ្ដាលឲ្យសា្លប់យ៉ាងអាណោចអធ័ម

កណ្ដាល: កាលពីវេលាម៉ោង ៩និង២៥នាទីយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិសន្លុង ឃសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូជិះបុកគូទរថយន្តពីក្រោយ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ប្រភេទដឹកទំនិញ ពាក់ផ្លាកលេខ កំពត 3A-0129 អ្នកបើកបរមិនស្គាល់រត់គេច។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FN-4125 បើកបរដោយឈ្មោះ ម៉ាត់ រ៉ាវី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ អ្នករួមដំណើរឈ្មោះ កូប នោរុន ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់ទាំង ២នាក់ ជាជនជាតិខ្មែរ ឥស្លាម)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានខូចនិងឈប់ចតលើផ្លូវដោយគ្មានដាក់សញ្ញាសម្គាល់ បណ្ដាលឲ្យ ២នាក់ប្ដីប្រពន្ធបើកបរម៉ូតូពីត្បូងទៅជើង បុកពេកគូទរថយន្តពីក្រោយទំហឹងស្លាប់នៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់