ព័ត៌មានជាតិ

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ជួរភ្នំក្រវ៉ាញ បង្កជាជំនន់ទឹកភ្លៀងលិចផ្សារបំណក់ ក្នុងខេត្តពោធិ៍សាត់!

ពោធិ៍សាត់ៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ជួរភ្នំក្រវ៉ាញ កាលពីវេលាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ បានបង្កជាជំនន់ទឹកភ្លៀងលិចលង់តំបន់ផ្សារបំណក់ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តែមកទល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ទឹកបានចាប់ផ្តើមស្រកចុះជាបណ្តើរៗហើយ៕

មតិយោបល់