ព័ត៌មានជាតិ

សូមបងប្អូនជួយស៊ែរផង! មានករណីប្អូនស្រីម្នាក់បាត់ចេញពីផ្ទះច្រើនថ្ងៃហើយ រកមិនទាន់ឃើញ

ភ្នំពេញ: យោងតាមផេក Child Protection Unit បានឲ្យដឹងថា មានករណីប្អូនស្រីម្នាក់ឈ្មោះ គីម ចន្នី វ៉េតម៉េន អាយុ ១៣ ឆ្នាំ សញ្ជាតិខ្មែរ-អាមេរិច បានចេញពីផ្ទះនៅទីក្រុងភ្នំពេញ កាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ សង្ស័យធ្វើដំណើរទៅខេត្តបាត់ដំបងឬក្រុងប៉ោយប៉ែត។

បើបងប្អូនបានឃើញសូមរាយការណ៍៖ នគរបាលកម្ពុជា ឬCPU ឬតាមលេខទូរស័ព្ទ ខ្មែរ ០៧៧ ២៤៧ ២៤៧-CPU និង អង់គ្លេស ០៧១ ៩៨១ ០៩៨១-CPU៕


​​​

មតិយោបល់