(បាកដាដ)៖ យោធាអ៉ីរ៉ាក់នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដានេះ បានឱ្យដឹងថាធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ កំឡុងប្រតិបត្តិការប្រយុទ្ធមួយនៅតំបន់ ភាគខាងជើងនៃប្រទេស ដោយជីវិតអ្នកជិះនៅលើនោះទាំងអស់៥នាក់។
បើតាមយោធាអ៉ីរ៉ាក់ ឧទ្ធម្ភាគចក្រយោធាខាងលើបានធ្លាក់នៅក្បែរ ទីក្រុង Amerli នៅចម្ងាយ ១៧០គីឡូម៉ែត្រ ពីភាគខាងជើងរដ្ឋធានីបាកដាដ។ ភ្លាមៗមិនទាន់មាន
ការបញ្ជាក់លម្អិតថាតើឧទ្ធម្ភាគចក្រយោធានេះ ត្រូវបានបាញ់ទម្លាក់ដោយសត្រូវ ឬក៏ធ្លាក់ដោយសារបញ្ហាបច្ចេកទេសឬក៏យ៉ាងណានោះទេ។
ទោះបីជាទទួលបានជ័យជម្នះលើក្រុម ISIS កាលពីឆ្នាំ២០១៧មកក៏ដោយ តែក្រុមភេរវករមួយនេះនៅតែបន្តដឹកនាំការវាយប្រហារប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលអ៉ីរ៉ាក់ នៅតាមផ្នែកខ្លះនៃប្រទេសអ៉ីរ៉ាក់៕
ប្រភព៖ Reuters
មតិយោបល់