ព័ត៌មានជាតិ

ស្រ្តីម្នាក់ស្រវឹងស្រាភ្លេចដាំបាយ ត្រូវម្ដាយក្មេក និងប្ដីវាយ បណ្ដាលឲ្យបែកក្បាលហូរឈាមពេញខ្លួន នៅខណ្ឌមានជ័យ

ភ្នំពេញៈ នៅវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីហិង្សា (ម្ដាយក្មេក និងប្ដី វាយប្រពន្ធ)។

ជនរងគ្រោះឈ្មោះ​ រ៉ាត់ សុខឡេង អាយុ ៤១ឆ្នាំ មុខរបរនៅផ្ទះ (រងរបួសធ្ងន់បែកក្បាលហូរឈាមពេញខ្លួន) មានស្រុកកំណើតនៅភូមិអំពិល ឃុំប៉ុស្តិ២ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ស្នាក់នៅចំនុចកើតហេតុខាងលើ។
ប្ដីឈ្មោះ យិន សុផល អាយុ ៥១ឆ្នាំ មុខរបរមន្ត្រីនគរបាលនៅស្រុកល្វាឯម។
ម្ដាយក្មេកឈ្មោះ ជុំ ប៊ុនធឿន ស្នាក់នៅក្បែរគ្នា។

មូលហេតុ៖ ភ្លេចដាំបាយដោយសារស្រវឹងស្រា ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់