ព័ត៌មានជាតិ

ស្រីស្រឡាញ់ស្រី សង្ស័យប្រច័ណ្ឌជាមួយមិត្តភក្ដិនាំគ្នាព្រួតវាយ មុខក្លឹបចតុមុខ ផ្អើលខណ្ឌដូនពេញ

ភ្នំពេញៈ កាលពីម៉ោង១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខក្លឹបចតុមុខ ស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីស្ត្រីម្នាក់ត្រូវគេយល់ច្រឡំហើយព្រួតវាយ បណ្ដាលឲ្យរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ គឹម គន្ធា ភេទស្រី អាយុ ៤០ ឆ្នាំ ស្នាក់នៅផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្បែរគល់ស្ពានជ្រោយចង្វារ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះនិងប្តីបាននាំគ្នាចូលទៅហូបចុកនៅក្នុងក្លឹបចតុមុខតាមផ្លូវជាតិលេខ៥ ក្បែរនឹងគល់ស្ពានជ្រោយចង្វារ រហូតជិតដល់ម៉ោងខាងលើនោះប្តីជនរងគ្រោះបានចេញមកក្រៅមុន ចំណែកជនរងគ្រោះនៅជួបនិងមិត្តភក្តិចាស់ជាជនបង្កដែលស្គាល់គ្នា៥ទៅ៦ឆ្នាំមកហើយ ក៏អង្គុយផឹកជាមួយគ្នាអស់១កែវហើយជជែកគ្នាលេងស្រាប់តែជជែកបានបន្តិចខាងជនបង្កមានគ្នា៤ទៅ៥នាក់បានចោទថាជនរងគ្រោះលួចយកខ្សែ.ក បន្ទាប់មកជនរងគ្រោះក៏បានចេញទៅខាងក្រៅតាមប្តីរបស់គាត់។

បន្ទាប់ពីឃើញដូច្នេះពួកគេក៏នាំគ្នាចេញមកហើយព្រួតគ្នាវាយជនរងគ្រោះឡើងផ្អើលពេញលើផ្លូវជាតិលេខ៥មុខក្លឹបចតុមុខតែម្តង ក្រោយមកកូនស្រីប្រុសជនរងគ្រោះបានដឹងហើយនាំគ្នាមកជួយដោយស្រែកឡូឡាពេញតែផ្លូវ ខណៈនោះរក្រុមជនបង្កក៏នាំគ្នាជិះម៉ូតូកង់បីគេចខ្លួនបាត់ស្រមោលតែម្តងទៅ។

បច្ចុប្បន្ន ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីស្រាវជ្រាវតាមចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា ក្រុមជនបង្កខាងលើគឺស្រីស្រលាញ់ស្រីហើយសង្ស័យប្រចណ្ឌលើជនរងគ្រោះហើយបានជារករឿងនិងព្រួតវាយបែបនេះ៕

មតិយោបល់