ព័ត៌មានជាតិ

អ្នករស់នៅស្រុកក្រូចឆ្មារ កំពង់សៀម ស្ទឹងត្រង់ មានដឹងមូលហេតុដាច់ភ្លើងអត់…

កំពង់ចាមៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅម៉ោង ១២និង៥៥នាទីរសៀល មានករណីលោតផ្តាច់ឧបករណ៍ផ្តាច់-ភ្ជាប់ស្វ័យប្រវត្ត (Auto Recloser ) នៅថ្មគោល។

មូលហេតុ៖ ដោយសាររថយន្តដឹកដីបើកប៉ះបង្គោលបណ្តាញបញ្ជូនតង់ស្យុង ២២គីឡូវ៉ុល នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួនដូចជា៖
១-តំបន់ភ្លើងប៉ុស្តិ៍P-68 ,P-69 ស្ថិតនៅឃុំរអាង ស្រុកកំពង់សៀម ។
២-តំបន់ភ្លើងប៉ុស្តិ៍ P-S01, P-S02 ,P-S03 ស្ថិតនៅឃុំគៀនជ្រៃ និងប៉ុស្តិ៍ P-S04 ,P-S05, P-S98 ស្ថិតនៅឃុំរំចេក ស្រុកកំពង់សៀម ។
៣-តំបន់ភ្លើងប៉ុស្តិ៍ P-S79,P-S80,P-S81 ស្ថិតនៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
៤-តំបន់ភ្លើង សេវាករ ហាក់ សៀកវេង ស្ថិតនៅឃុំកោះសំរោង ស្រុកកំពង់សៀម ។
៥-តំបន់ភ្លើង៖
-សេវាករ ជីន សុហ៊ីន
-សេវាករ ឡុង ស្រេង
-សេវាករ ឌី ពិសិដ្ឋ
-សេវាករ សេង គ្រី
-សេវាករ អេង កល្យាណ
-សេវាករ ញ៉េប សេង
-សេវាករ អ៊ាម ស្រេង
-ក្រុមហ៊ុន ឃុន ម៉េង ស្ថិតនៅស្រុកស្ទឹងត្រង់ ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញ៕

មតិយោបល់