ព័ត៌មានជាតិ

ឃាត់ខ្លួននិស្សិតឆ្នាំទី២ម្នាក់ ករណីលួចលុយរបស់បុគ្គលិកក្រុមហ៊ុនម្នាក់ ជិត៣ពាន់ដុល្លារ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សន ម៉េងឆ័ង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិសិត្យឆ្នាំទី២ (ពិនិត្យទឹកនោមគ្មានសារធាតុញៀន) ស្នាក់នៅ ផ្ទះលេខ ៦E3Z ផ្លូវ១១១ ភូមិ៦ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ពីបទលួចប្រាក់ចំនួន២៩៣៤ដុល្លារ នៅចំណុចក្នុងផ្ទះលេខ ៧១Eo ផ្លូវ១០៧ ភូមិ៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

នគរបាលប៉ុស្តិ៍បានឲ្យដឹថា ជនរងគ្រោះឈ្មោះ ឡេង សៀវឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦០ E2Z ផ្លូវ ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា។
នគរបាលប៉ុស្តិ៍បានឲ្យដឹងទៀតថា វត្តុតាង និងសម្ភារៈដកហូតរួមមាន៖ ១/ម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌ខ្មៅលាយត្រួយចេក ពាក់ផ្លាកលេខ 1GC2479, ២/ទូរសព្ទ័១គ្រឿ ម៉ាកអាយហ្វូន១១ ពណ៌ផ្ទៃមេឃ។ សម្ភារៈបាត់បង់រួមមាន៖ ប្រាក់ដុល្លារចំនួន ២៩៣៤ដុល្លារ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់