ព័ត៌មានជាតិ

ដុតកម្ទេចទំនិញខូចគុណភាព និងណែមសាច់ត្រីសរុបជាង៤តោន

​បាត់ដំបង: ទំនិញខូចគុណភាពជាច្រើនប្រភេទ រួមទាំងប្រហិតសាច់ត្រី ​និងណែមសាច់ត្រី​ ដែល​មានលាយសារធាតុគីមី ហាមឃាត់ បូរ៉ាក់ ​ត្រូវបាន​ដុតបំផ្លាញចោល បន្ទាប់ពី​​កម្លាំង​​សាខា​កាំកុងត្រូលខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើទីផ្សារ ​និង​តាមបណ្តាស្តង់ ​បោះដុំ ​និង​ រាយ រួចមក ទើបធ្វើការដកហូត​ទំនិញទាំងនេះ។

នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ សាខាកាំកុងត្រូល ខេត្តបាត់ដំបង​បានរៀបចំ​ពិធី​ដុតកម្ទេចនូវទំនិញ​ខូចគុណភាព ​ដែលប្រព្រឹត្តឡើងនៅ​ចំនុចក្បែរបងអធិការដ្ឋាន​នគរ​បាល​ស្រុកសង្កែ ក្រោមវត្តមានលោក ​ច័ន្ទ សុផល គណ:អភិបាល នៃ​គណ:អភិបាលខេត្ត លោក ហេង លុយ ព្រះរាជអាជ្ញារង ​អមសាលាដំបូងខេត្ត លោក ហាក់ សុខរិន ប្រធានសាខាកាំកុង​ ត្រូលខេត្ត លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ និងអាជ្ញាធរមូលដ្ឋានមន្ត្រីកាំកុង​ត្រូលជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលបានបញ្ជាក់​ថា ទំនិញ​ដែលត្រូវដុតបំផ្លាញ នា​ឱកាស​នេះ​ គឺមាន​ទំនិញចម្រុះ ២៧៧៦ ​គីឡូក្រាម ​ប្រហិតសាច់ត្រី​ ដោយ​មាន​ដាក់​លាយសារធាតុគីមី​ បូរ៉ាក់​​ ១២០០គីឡូក្រាម ណែមសាច់ត្រី​ដែល​មានដាក់​លាយសារធាតុ​គីមី បូរ៉ាក់ ៥១៥​គីឡូក្រាម សរុបនៃការដុតបំផ្លាញថ្ងៃនេះ មានចំនួន៤៤៩១គីឡូក្រាម៕

image2

image4

image5

image3 (2)

image1 (2)

មតិយោបល់