ចិនៈ អ្នកធ្វើដំណើរ៤នាក់កំពុងបាត់ខ្លួននៅឡើយក្នុងហេតុការណ៍លិចទូកមួយនៅក្នុងដៃទន្លេ Yangtze នៅភាគខាងនិរតីននៃក្រុង Chongqing ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា នេះ។
មកដល់ពេលនេះមានអ្នកដំណើរចំនួន ១០នាក់ហើយត្រូវបានគេទាញចេញពីទឹកហើយ ការងារជួយសង្គ្រោះនៅតែបន្ត។
មន្ត្រីស្រុក Wushan បាននិយាយនៅក្នុងសេចក្តីថ្លែការណ៍ថា ទូកឯកជនមួយនេះបានលិចកាលពីថ្ងៃសុក្រវេលាម៉ោង ៥ និង ៤០នាទីល្ងាច នៅក្នុងស្រុក Wushan ជាកន្លែងប្រសពរវាងទន្លេ Daning និង Yangtze ។ ទូកនោះដំបូងឡើយត្រូវបានអាជ្ញាធររាយការណ៍ថាបានផ្ទុកអ្នកដំណើរ ១២នាក់ តែក្រោយមក បានរាយការណ៍ថា មាន១៤នាក់ ដូច្នេះមានមនុស្ស៤នាកទៀតកំពុងតែបាត់ខ្លួន៕
មតិយោបល់