ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! បុរសសន្តិសុខម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត នៅកន្លែងកើតហេតុ

ភ្នំពេញ: នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរថណ៍១ លើកកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ ត្រង់ចំណុចផ្លូវ៩២ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ផល សុភាព ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិតាអោក សង្កាត់ឈ្វៀង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកំពង់ចាម 1Z 8855 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ​ គេឃើញជនរងគ្រោះខាងលើ បានធ្វើដំណើរទិសដៅពីកើតទៅលិច លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកគ្នាជាមួយផាសអាប់ Phass App មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរមកបុកជាមួយជនរងគ្រោះ បណ្តាលឲ្យដួលបោកក្បាល និងថ្នល់ស្លាប់តែម្តង ។ ចំណែកឯម៉ូតូផាសអាប់បានបើកគេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរបស់ជនរងគ្រោះខាងលើ៕

មតិយោបល់