ព័ត៌មានជាតិ

សូមបងប្អូន ធ្វើដំណើរតាមផ្លូវ គួរប្រុងប្រយ័ត្ន ត្រូវយល់ដឹងពីភ្លើងសញ្ញាចរាចរណ៍ឲ្យបានច្បាស់

ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមដូចខាងក្រោម៖

១. ភ្លើងសញ្ញាចរាចរណ៍ពណ៌ ក្រហម រង្វង់មូលបែបនេះ (ដូចបង្ហាញក្នុងរូបភាព ) លោកអ្នក អាចបត់ស្តាំបាន ដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ ។

២. ភ្លើងសញ្ញាចរាចរណ៍ ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នក មិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គ នៅខាងមុខក៏ដោយ៕

មតិយោបល់