ព័ត៌មានជាតិ

(មានវីដេអូ) ស្រវឹងធ្លាក់ភ្នែក បើកឡានបុករះរបាំងថ្មបាក់អស់២កង់ រួចបន្តព្រលះម៉ូតូរ៉ឺម៉កនិងឡាន១គ្រឿង

ភ្នំពេញ: ស្រវឹងធ្លាក់ភ្នែក បើរថយន្តឡង់គ្រីស័រ លឿនដូចហោះ បុករះរបាំងថ្មយ៉ាងពេញទំហឹងបាក់អស់២កង់ រួចជ្រុលទៅបុកពីក្រោយរ៉ុម៉កដឹកបន្លែ បណ្តាលឲ្យមនុស្សចំនួន០២នាក់របួសធ្ងន់ស្រាល ហើយរថយន្តនៅមិនទាន់បន្ថយល្បឿនក៏បន្តទៅបុករថយន្តឡិចស៊ីសLX470មួយគ្រឿងទៀត កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបណ្ណាគារ IBC តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន។

ប្រភពឲ្យដឹងថា មុនពេលកើតហេតុ រថយន្តឡង់គ្រីស័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2K-2943 អ្នកបើកស្រវឹងធ្លាក់ភ្នែក បោះពួយយ៉ាងលឿនរ៉េចង្កូតជ្រុលទៅបុករបាំងថ្មយ៉ាងពេញទំហឹងបាក់អស់២កង់ បណ្តាលឲ្យរថយន្តដាច់កាឡេកង់ខាងឆ្វេងក៏ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកពីក្រោយរ៉ុម៉កដឹកបន្លែដែលជិះដោយបុរសស្ត្រីចំណាស់២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ហើយរថយន្តនៅមិនទាន់បន្ថយល្បឿននៅបន្តទៅមុខក៏បុកពីក្រោយរថយន្តឡិចស៊ីសLX470 បណ្តាលឲ្យរថយន្តឡិចស៊ីសLX470 រងការខូចខាតខ្ទេចស្តុបផ្នែកខាងស្តាំ។ ភ្លាមៗនោះដែរ រថយន្តសាមុយបានមកដឹកយកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្ដ និងម្ចាស់រថយន្ដ ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕

kri4

kri5

kri2

kri3

kri1

Krisor

kri7

kri6

មតិយោបល់