ព័ត៌មានជាតិ

មិនឃើញក្រោក ទៅមើលស្លាប់នៅក្នុងអង្រឹងបាត់

កោះកុងៈ នៅវេលាម៉ោង ៤និង៣០នាទីជិតភ្លឺ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០ មានករណីបុរសម្នាក់ដេកស្លាប់ នៅ ក្នុង អង្រឹង ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាល ស្រុកមណ្ឌលសីមា សហការ ជាមួយ ក្រុម គ្រូពេទ្យ ជំនាញ ចុះ ធ្វើ កោសល្យវិច័យ សព
ក្រោយ ត្រួតពិនិត្យរួច បាន បញ្ជាក់ ថា សពជន រងគ្រោះ មានឈ្មោះ យ៉ន សំណៃ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ស្ថិត ក្នុង ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង នៅលើ សព ពុំ មាន ស្នាម របួស អ្វី ឡើយ តាម ការ សន្និដ្ឋាន របស់ លោក គ្រូ ពេទ្យ អាចស្លាប់ដោយសារ ជម្ងឺ គាំងបេះដូង ។
ក្រោយពីកម្លាំងពិនិត្យរួច សពបានប្រគល់ទៅអោយឪពុកម្តាយ យកធ្វើបុណ្យតាមប្រពៃណី៕

 

 

 

មតិយោបល់