ព័ត៌មានជាតិ

មុខសញ្ញាលួចម៉ូតូ នៅចំណុចសណ្ឋាគា តាថាំង ចឺជាំង២នាក់ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួន

កោះកុង:​ កាលពីថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១ ១និង១០នាទីយប់ កម្លាំងអធិការដ្ឋាននគរ បាល ក្រុង ខេមរភូមិន្ទ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបបាន ករណីចោរលួចម៉ូតូ នៅចំណុចសណ្ឋាគា តាថាំង ចឺជាំង (ភូមិន្ទ ចាស់ ) ស្ថិតនៅភូមិ១ ស្មាច់មានជ័យ ក្រុង ខេមរភូមិន្ទ ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ (ដែល បាន ធ្វើ សកម្មភាព លួច ម៉ូតូ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៣និង៣៤នាទីយប់ ) ដកហូត វត្ថុតាងបានម៉ូតូ ០២ គ្រឿង ។
១.ឈ្មោះ អ៊ូ ចម្រើន (ហៅអាប៉ិតឡិត) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរកម្មករសំណង់ មានទីលំនៅភូមិ ស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
២.ឈ្មោះ លីម គីមថន (ហៅ វី ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង ចាត់ការ តាមនិតិវិធី៕

 

មតិយោបល់