ព្រៃវែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា នាវេលាម៉ោង ៤ និង ០០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច បានចុះស្រាវជ្រាវបឋមឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា។
ដំណើររឿង៖ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣ និង ៣០នាទី នៅចំណុចមុខសាលាឆទានក្លោងទ្វាវត្តកណ្តាល ស្ថិតនៅភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ជនសង្ស័យឈ្មោះ ចាន់ ហ៊ុយ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្តេ បានប្រើហិង្សាទៅលើឈ្មោះ បេ វិច្ឆកា ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិតាង៉ក ឃុំរំចេក បណ្ដាលឲ្យរបួសធ្ងន់។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលព្រះស្ដេច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់