រូបភាពប៉ុន្មានសន្លឹករបស់តារាវ័យក្មេង កញ្ញា ម៉ូចូ បានធ្វើអោយម្នាក់ៗសរសើរមិនដាច់ពីមាត់ បន្ទាប់ពីនាងត្រូវបានធ្វើសក់ផាត់មុខ ក្រោមថ្វីដៃអ្នកឯកទេសផាត់មុខ និង ធ្វើសក់ លោក រ៉ាឌី។ គ្រងដោយឈុតរ៉ូប ហើយបំពាក់មកុដ តារាសម្ដែង ដែលជាតារាស្ពតរូបនេះ ពិតជាលើកសម្រស់មិនចាញ់បវរកញ្ញា ឬ រាជិនីសម្រស់ប៉ុន្មានទេ។
យ៉ាងណាមិញ កញ្ញា ម៉ូចូ មិនមែនជាតារាតែម្នាក់ ដែលមានសំណាងត្រូវបានអ្នកឯកទេស លោក រ៉ាឌី ច្នៃមុខអោយមើលឃើញប្លែក និងទាក់ទាញនោះ។
លោក រ៉ាឌី និយាយថា កញ្ញា ម៉ូចូ មានមុខមាត់តែងឆាប់លើក ជាពិសេសនៅពេលលោកប្រើបច្ចេកទេសផាត់កាត់ថ្គាម និងលើកខ្ទង់ច្រមុះ អោយមើលទៅខ្ពស់ស្អាត។ លោកកាន់តែសប្បាយចិត្ត ក្រោយពេលតែងមុខរបស់នាងហើយ គឺមើលទៅប្លែកខ្លាំង ដល់ថ្នាក់អ្នករួមការងារក៏សរសើរថា កញ្ញា ម៉ូចូ មួយឈុតនេះ គឺស្អាតទាំងត្រេមុខ សមនឹងមកុដនោះ៕
មតិយោបល់