ព័ត៌មានជាតិ

ស្នងការខេត្តព្រៃវែង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារជួបការលំបាក

ព្រៃវែងៈ លោក ស្រេង ជា ស្នងការនគរបាលខេត្ត ព្រៃវែង នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាជនចំនួន ១១គ្រួសារ។

នៅក្នុងឱកាសនោះ លោក ស្រេង ជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច និងសហការីបានយកថវិកាមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង មកចូលបុណ្យគ្រួសារសពដែលមានសមាជិកស្លាប់ និង ជូនស្ត្រីសំរាលបុត្រចំនួន7ភូមិគឺ ភូមិបឹងអញ្ចាញសំរាល2, នៅភូមិពានាផ្សារសំរាល1, នៅភូមិតាណាលសំរាល1, នៅភូមិដូងវាលស្លាប់2, ភូមិល្ងើនសំរាល1, ភូមិក្តឿងរាយសំរាល1 និងភូមិក្រូចស្លាប់1សំរាល2សរុប11គ្រួសារ ស្មើរទឹកប្រាក់2.200.000រៀល

ពេលនេះដែរ លោកស្នងការបានចុះសំណេះសំណាលសួរសុខទុក្ខលោកតាលោកយាយ និង ប្រជាពលរដ្ឋហើយបានជូនថវិកាចំនួន១៤មុឺនរៀលទៀត សរុបទាំងអស់2.340.000រៀល។ មិនត្រឹមតែប៉ុណ្តោះលោកក៏បានចុះជួយទុក្ខលំបាកដល់ប្រជាជននៅក្នុងខេត្តព្រៃវែងទាំងមូល ដោយមិនរើសអើងគណបក្សណាមួយនោះទេ ឲ្យតែប្រជាពលរដ្ឋជួបទុក្ខលំបាកដូចជា ភ្លើងឆេះផ្ទះ ខ្យលកន្ត្រាក់ស្លាប់ និងសម្រាលកូនជាដើម សម្តេចក្រឡាហោម និងលោកស្នងការតែងតែយកចិត្តទុកដាកមកលើប្រជាពលរដ្ឋជានិច្ច៕

photo_2016-07-30_21-19-24photo_2016-07-30_21-19-27photo_2016-07-30_21-19-30photo_2016-07-30_21-19-32photo_2016-07-30_21-19-36photo_2016-07-30_21-19-38photo_2016-07-30_21-19-42photo_2016-07-30_21-19-44

មតិយោបល់