ព័ត៌មានជាតិ

(មានវីដេអូ) ក្រោយក្រុមចោរឆក់កាបូបពីស្រ្តីម្នាក់ផ្អើលពេញ ហ្វេសប៊ុក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧នាក់

ភ្នំពេញៈ ជនសង្ស័យ ៧នាក់ ដែលជាមុខសញ្ញាឆក់កាបូបយា៉ងសកម្មនៅក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងព្រហ្មទណ្ឌទាំង ៣ខណ្ឌ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបឈានទៅដល់ការចុះបង្ក្រាបជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់មានចំនួន ៧នាក់កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ លីហ្សា បន្ទប់លេខ១០៣, ១០៧, ១១១ និងបន្ទប់លេខ១១៤ ផ្លូវកាប្រាំ ក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ដែលកំពុងជិះម៉ូតូនៅផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើតក្នុងខណ្ឌចំការមន កាលពីវេលាម៉ោង ១២និង៣៩នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ហើយពួកគេទាំងនោះ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំង ៧នាក់ ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះ រង្សី ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅខណ្ឌសែនសុខ, ទី២ ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ទី៣ ឈ្មោះ សេង សុខលាង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌទួលគោក, ទី៤ ឈ្មោះ ឃាង ម៉េងលាង ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៥ ឈ្មោះ ហួរ វ៉ាន់ឌី ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល, ទី៨ ឈ្មោះអាសេង ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ និងទី៧ ឈ្មោះ គឹម ឆេង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងបានដកហូតម៉ូតូចំនួន ៥គ្រឿង។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញជនសង្ស័យទាំងនោះ ម្ចាស់ផ្ទះក៏បានរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចមូលដ្ឋានធ្វើការទំនាក់ទំនងទៅ ដើម្បីឲ្យមកចូលរួមសហការជាមួយសមត្ថកិច្ច ប៉ុន្តែ បែរជាម្ចាស់ផ្ទះសំណាក់ទៅផឹកស្រាឲ្យស្រវឹងជោគជាំ ហើយវិញមកឡូឡាដាក់កម្លាំងសមត្ថកិច្ចថែមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ខាងលើ ព្រមទាំងម្ចាស់ផ្ទះសំណាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនជាបណ្តោះអាសន្ននៅការិយាល័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕

https://youtu.be/KIPAV1ZzPo8

photo_2016-07-30_21-45-59photo_2016-07-30_21-46-02photo_2016-07-30_21-46-04photo_2016-07-30_21-46-12 - Copyphoto_2016-07-30_21-46-15photo_2016-07-30_21-46-19photo_2016-07-30_21-46-22photo_2016-07-30_21-46-25photo_2016-07-30_21-46-27photo_2016-07-30_21-46-30photo_2016-07-30_21-46-34photo_2016-07-30_21-46-37photo_2016-07-30_21-46-40photo_2016-07-30_21-46-43photo_2016-07-30_21-46-47 - Copyphoto_2016-07-30_21-46-50 - Copyphoto_2016-07-30_21-46-53 - Copyphoto_2016-07-30_21-46-56photo_2016-07-30_21-46-58photo_2016-07-30_21-47-01photo_2016-07-30_21-47-05photo_2016-07-30_21-47-08photo_2016-07-30_21-47-11 - Copyphoto_2016-07-30_21-47-13photo_2016-07-30_21-47-16photo_2016-07-30_21-47-19photo_2016-07-30_21-47-22photo_2016-07-30_21-47-24photo_2016-07-30_21-47-27photo_2016-07-30_21-47-30photo_2016-07-30_21-47-34photo_2016-07-30_21-47-37photo_2016-07-30_21-47-39photo_2016-07-30_21-47-46photo_2016-07-30_21-47-49 - Copyphoto_2016-07-30_21-47-51 - Copyphoto_2016-07-30_21-48-00

មតិយោបល់