ស្ទឹងត្រែង: នគរបាលប្រឆាំងបទសេដ្ឋកិច្ចខេត្តបង្ក្រាបបានរថយន្តសាំយ៉ុងដឹកឈើប្រណិតមួយគ្រឿងកាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ រួចអូសយកមករក្សាទុកក្នុងស្នងការនគរបាលខេត្តលុះព្រឹកឡើងថ្ងៃទី៣០ ខែឆ្នាំដដែល ក៏មានអ្នកសារព័ត៌មានក្នុងទីរួមខេត្តមួយក្រុមបានដឹងដំណឹងនោះ បន្ទាប់មកក៏បាននាំគ្នាចូលទៅថតយករូបភាព ប៉ុន្តែពេលដែលក្រុមអ្នកកាសែតចូលទៅថត ស្រាប់តែ លោក ផាត សុផាន់ណា នាយការរិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានប្រើពាក្យស្រែកសំឡុតនិងគំរាមថា អ្នកការសែតទាំងអស់ត្រូវចេញក្រៅ បើមិនចេញទេ បិទទ្វារចាប់ឥលូហើយ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ ឈ្មោះ ផាត សុផាន់ណា រូបនេះ បានបាញ់គំរាមគេឯង នៅក្លិបកម្សាន្ត កាឡាក់ស៊ី រួចបន្តទៅបាញ់រះ នៅក្នុងផ្ទះរបស់ខ្លួនឡើងផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទាំងយប់ផងដែរ៕
មតិយោបល់