ព័ត៌មានជាតិ

បុរសម្នាក់ជួញដូរអាវុធខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ បុរសម្នាក់ត្រូវបានកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនតាមដីការលេខ១២២០ ពីបទជួញដូរអាវុធខុសច្បាប់ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០១៩។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រងចាំបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់