បាងកក ៖ នៅយប់ថ្ងៃសុក្រទី២៣ ឧសភា ២០១៤នេះ ក្រុមប្រឹក្សាថែរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ជាតិថៃ បានអនុញ្ញាតឲ្យស្ថានីយ៍ទូរទស្សន៏ចំនួន ៥ផ្សាយឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ បាងកកងប៉ុស្តិ៍។
ប្រភពខាងលើបានដកស្រង់នូវសំដីរបស់លោក Takorn Tantasith អគ្គលេខាធិការនៃស្នងការទូរគមនាគមន៏និងប្រព័ន្ឋផ្សព្វផ្សាយជាតិថា “នៅយប់ថ្ងៃសុក្រទី២៣ ឧសភា ២០១៤ ក្រុមប្រឹក្សាថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ជាតិថៃ បានអនុញ្ញាតឲ្យស្ថានីយ៍ទូរទស្សន៍ចំនួន ៥ផ្សាយឡើងវិញរួមមាន ស្ថានីយ៍ប៉ុស្តិ៍លេខ៣ ,៥ ,៧, ៩, និងលេខ១១ ប៉ុន្តែស្ថានីយ៍ទូរទស្សន៍ថៃ PBS នៅតែបន្តបិទ។
គួរបញ្ជាក់ថា ចាប់តាំងពីប្រកាសដាក់ប្រទេសនៅក្នុងច្បាប់អាជ្ញាសឹក និងបានប្រកាសរដ្ឋប្រហារមក គ្រប់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ត្រូវបានកាន់កាប់ដោយកងទ័ព ព្រមទាំងបានបិទការផ្សាយ៕
មតិយោបល់