សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖
ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ បានបុកជាមួយម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ បណ្តាលឲ្យស្ត្រីម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវមុខកំពង់ផែ ម្តុំជិតអង្គភាពអគ្គិសនីខេត្ត។ ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់រថយន្តបាន តែអ្នកបើកបររថយន្តបានទុករថយន្តចោលរួចចុះរត់គេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ មតិយោបល់
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍កម្ពស់ទឹកជំនន់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ។ ព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃ ដែលមានបង្ហាញពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ រួមមាន ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-ចតុមុខ ទន្លេបាសាក់-កោះខែល ទន្លេសាប-ព្រែកក្ដាម និងស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹងត្រែង។…
ភ្នំពេញ: ភ្នាក់ងារ Post News Media បានឲ្យដឹងថា ស្រ្តីម្នាក់ដែលគេស្គាល់ថាជាមិត្តភក្តិរបស់លោកមេភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានលេងល្បែងចាញ់អស់លុយរហូតជំពាក់គេទៀត ក៏បានយករថយន្ត១គ្រឿងទៅដាក់បញ្ចាំក្នុងតម្លៃ៦ពាន់ដុល្លារ ដើម្បីយកលុយទៅលេងល្បែងស្ដារដើម ប៉ុន្តែបែរជារឹតតែចាញ់ថែមទៀត រហូតគ្មានលុយទៅលស់យករថយន្តមកវិញ ក៏ត្រូវបានបុរសជាមិត្តភក្តិឃាត់ខ្លួនប្រគល់ឲ្យនគរបាល ធ្វើការសាកសួរនៅប៉ុស្ដិ៍ កាលពីវេលាម៉ោង ១១ និង ៤០…
មតិយោបល់