ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារ៣ដងហើយមិនរៀងចាល ចេញមកលួចទៀត ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅវិញ

បាត់ដំបងៈ កាលពីវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតក្រុមទី០២ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង មានករណីបុរសម្នាក់ធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យសារភាពថា មានបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះនិងអត្តសញ្ញាណ ពិតជាបានជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែករបស់របស់ជនរងគ្រោះប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារចំនួន០៣ដងមកហើយ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់