ព័ត៌មានជាតិ

អគ្គិភ័យឆេះការ៉ាស់សាំង LHR បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅស្រុកឈូក

កំពត: (ព័ត៌មានបមឋ) នៅវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភ:​ ឆ្នាំ២០២០ តាមផ្លូវជាតិលេខ ៣ ម្ដុំផ្សារបឹងឈូក ឃុំឈូក ស្រុកឈូក ខេត្តកំពត មានករណីអគ្គិភ័យឆេះការ៉ាស់សាំង LHR បណ្ដាលឲ្យមានមនុស្សរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ជនរងគ្រោះទី១ឈ្មោះ ឃិន បញ្ញា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិអន្លង់ចារ ឃុំចត្រី ស្រុកកោះស្ដេច ខេត្តព្រៃវែង (របួសធ្ងន់) ទី២ឈ្មោះ ឃិន ខេន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល)។

មូលហេតុ៖ សង្ស័យឆ្លងចរន្តអគ្គិសនី។

ក្រោយកើតហេត សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ នៅទីតាំងខាងលើ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់