ត្បូងឃ្មុំ: នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលម៉ោង១និង៣០នាទីមានករណីអគ្គិភ័យបានឆាបឆេះគំនរអេតចាយរបស់ឈ្មោះហេង មករា ភេទប្រុស អាយុ ៣៥ឆ្នាំនៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
កម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីរោរ៍ទី ២និងប្រជាពលរដ្ឋនៅក្បែរខាង បានយករថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំជួយពន្លត់ បានជាស្ថាពរមិនរាលដាលដល់អ្នកជិតខាងឡើយដោយប្រើប្រាស់ទឹកអស់ចំនួនពីររថយន្ត។
ការខូចខាត:
១-ម៉ាស៊ីនគ្រីបអេតចាយចំនួន ១ គ្រឿង
២-អេតចាយចម្រុះមួយចំនួនធំ៕
មតិយោបល់