ព័ត៌មានជាតិ

ប្រសិន​បើ​រក​ឃើញ​​មាន​​ ជាតិ​​ពុល ក្នុង​​ក្រេម​​លាប​​បបូរ​​មាត់​ ចឹង​គួរ​ឈប់​ប្រើ?

អ្នក​ស្រាវជ្រាវ​ពី​សកលវិទ្យាល័យ ប៊ើរកឺឡី (Berkeley) ក្នុង​រដ្ឋកាលីហ្វ័ញ៉ា ក៏បាន​ធ្វើការ​វិភាគ​សារជាតិ ដែលមាន​នៅក្នុង​​ក្រេម​លាប​បបូរមាត់ ចំនួន 32 ផលិតផល ដែលមាន​ដាក់លក់​នៅតាម​ហាងលក់ទំនិញ​ធំៗ ឬនៅ​តាមហាង​លក់គ្រឿង​​សម្អាង​នានា និង​ជាពិសេស​ទៅលើ​ផលិតផល ដែល​សុទ្ធសឹង​តែមាន​ឈ្មោះល្បី​នោះថែម​ទៀតផង។

ជាលទ្ធផល ដែលបាន​ចេញមក​យ៉ាងច្បាស់ ពី 60% នៃផលិតផល​ទាំងនោះ គឺគេរក​ឃើញមាន​សារធាតុ​លោហៈ​ចំនួន 9 ដែលមាន​ជាតិពុល ដូចយ៉ាង​ជាតិ​អាលុយមីញ៉ូម ជាតិ​សំណរ ឬជាតិក្រូម​នោះជាដើម។

អ្នកទទួល​ខុសត្រូវ​នៃការ​ស្រាវជ្រាវ​នេះមួយ​រូប លោកស្រី កាតារីន ហាមម៉ុង (Katharine Hammond) បាន​និយាយ​ថា ប្រសិនបើ​ការ​ប្រមូលផ្ដុំ​លោហធាតុ​ទាំងនោះ មានកម្រិត​ខ្សោយនៅ​ក្នុងផលិតផល ដែលយក​មកសិក្សា​វិភាគ​​ទាំងនោះ​​ក៏ពិតមែន តែ​លោហធាតុ​មួយចំនួន បាន​បង្ហាញ​នូវកម្រិត​ប្រតិកម្ម​របស់ខ្លួន សម្រាប់​អ្នក​ប្រើប្រាស់ ទៅ​ថ្ងៃ​មុខ​វែង​ឆ្ងាយ​​តទៅទៀត។

ការ​ស្រាវជ្រាវ​នោះ​ថែមទាំង​បានរក​ឃើញ​ទៀតថា ការ​ប្រើប្រាស់​ផលិតផល​ក្រេមលាប​បបូរមាត់​នេះ​ខ្លាំងជ្រុល វានឹង​កាន់​តែ​មានគ្រោះថ្នាក់ ជាពិសេស​ទៅលើ​កុមារ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/TomFord_private-brand_lip-color_zps3ce19776.jpg
ប្រភព៖ Civilai.COm

មតិយោបល់